១​សប្តាហ៍​ទៀត​! ពលរដ្ឋ​ក្នុង​ទ្វីបអឺរ៉ុប នឹង​ចាក់​វ៉ាកសាំង​កូ​វីដ​១៩

​និយ័ត​ករ​ឱសថ​អឺរ៉ុប នៅ​ថ្ងៃ​ចន្ទ​ទី ២១ ធ្នូ​នេះ នឹងធ្វើ​ការវាយតម្លៃ​គុណភាព និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង COVID-19 ដែល​អភិវឌ្ឍ​ឡើង​ដោយ ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​-​អាល្លឺម៉ង់ Pfizer-BioNTech ដោយមាន​ការបើក​ភ្លើង​ខៀវ​ជា​បណ្ដើរៗ ដើម្បី​អនុញ្ញាត​ឲ្យ​អឺរ៉ុប ចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នេះ ក្នុង​រយៈពេល​មួយ​សប្តាហ៍​ទៀត​។​

​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​មួយចំនួន រួមមាន​ប្រទេស​អាល្លឺម៉ង់​, អូទ្រីស និង​អ៉ី​តា​លី​តា​លី​ជាដើម បាន​អះអាង​រួចហើយ​ថា ពួកគេ​គ្រោង​នឹង​ចាប់ផ្តើម​យុទ្ធនាការ ចាក់​វ៉ាក់សាំង COVID-19 នេះ ចាប់ពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០​នេះ​តទៅ ខណៈ​អឺរ៉ុប​បាន​ព្យាយាម​ដើរ​តាម​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស ដែល​បានចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង តាំងតែ​ពី​ដើមខែ​ធ្នូ​មកម្ល៉េះ​។​

​ប្រសិនបើ​ការទទួល​អនុញ្ញាត​ផ្លូវការ ពី​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប (EMA) ត្រូវបាន​ផ្តល់​ឲ្យ​នោះ គណៈកម្មការ​អឺរ៉ុប​នឹង​ក្លាយជា​អ្នក ធ្វើការ​សម្រេច​ចុងក្រោយ ដែល​ត្រូវបាន​គេ​រំពឹងថា នឹង​អនុម័ត​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​តែម្តង​៕​

នៅ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close