បង្ក្រាប​ល្បែងស៊ីសង ២​ទីតាំង នៅ​ក្រុង​បាត់ដំបង ឃាត់ខ្លួន​អ្នកប្រព្រឹត្ត ៦​នាក់

​ខេត្តបាត់ដំបង​៖ កាលពី​រសៀល​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ នគរបាល​ខេត្តបាត់ដំបង ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ល្បែងស៊ីសង​ដោយ​ខុសច្បាប់​ចំនួន ២​ទីតាំង​នៅក្នុង​សង្កាត់​អូរ​ចារ និង​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ៦​នាក់​។​

​អាជ្ញាធរ បាន​ឲ្យ​ដឹងថា ទីតាំង​ទី​១.​មានការ​ជួបជុំគ្នា (​ភ្នាល់​កីឡាប្រដាល់​) តាម​ទូរទស្សន៍ នៅ​ចំណុច​ភូមិ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង និង​ទី​តាំងទី​២.​មានការ​ប្រមូលគ្នា​លេងល្បែង​ស៊ីសង (​ចាក់​អាប៉ោង​) នៅ​ចំណុច​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។

​រីឯ​វត្ថុតាង​ដកហូត​បាន រួមមាន​៖ កម្រាល​កៅស៊ូ​សម្រាប់​ចាក់​អាប៉ោង​ចំនួន​១ គម្រប​ផ្តិល​សម្រាប់​គ្របចាន​អាប៉ោង ចំនួន​១ ចាន​សម្រាប់​បាញ់អាប៉ោង​ចំនួន​១ គ្រាប់​អាប៉ោង​ចំនួន​១ ចានជ័រ​ដាក់​ដីខ្សាច់​ស​ម្រា​ប់​ទ្រចាន​អាប៉ោង​ចំនួន​១​។​

​សូម​ជម្រាបជូន​ថា ករណី​ល្បែងស៊ីសង​នៅតាម​មូលដ្ឋាន​បើទោះបីជា​សមត្ថកិច្ច​បាន​ធ្វើការ​ផ្សព្វផ្សាយ អប់រំ​ណែនាំ​តាមរយៈ​រូបភាព​និង​មធ្យោបាយ​ជាច្រើន​យ៉ាងណាក្តី តែ​អ្នកញៀន​ល្បែង​តែងតែ​លួចលាក់​ប្រព្រឹត្ត នូវ​សកម្មភាព​ល្មើស​នេះ​ជា​បន្តបន្ទាប់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close