ដំណឹង​ល្អ​! ថ្ងៃនេះ​ពុំមាន​ករណី​ឆ្លង​វីរុស​កូ​វីដ​១៩​ថ្មី​ទេ គឺ​មានតែ​ជាសះស្បើយ​២​នាក់​

​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០​នេះ​បាន​បង្ហាញថា កម្ពុជា​មិនមាន​ករណី​ឆ្លង​វីរុស​កូ​វីដ​១៩​ថ្មី​ទេ គឺ​មានតែ​ករណី​ជាសះស្បើយ​ចំនួន ២​នាក់​។​

​អ្នក​ដែល​បានជា​សះស្បើយ​ទាំង​២​នាក់​នោះ ម្នាក់​គឺជា​អ្នកជំងឺ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា និង​ម្នាក់ទៀត គឺជា​អ្នកដំណើរ​ចូលមក​កម្ពុជា ដែល​មិន​ពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close