ផ្ទុះ​ហ្គាស ឆេះ​ផ្ទះមួយ​លែ្វ​ង​ របួស​មនុស្ស​៥​នាក់ នៅ​ខណ្ឌ​៧​មករា​

​ភ្នំពេញ​៖ មនុស្ស​យ៉ាងហោចណាស់​ចំនួន ៥​នាក់ បាន​របួសធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​ផ្ទុះ​ហ្គាស កាលពី​វេលា​ម៉ោងជាង​១០​យប់ ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ ក្នុងភូមិ​០៤ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​អាជ្ញាធរ​ខណ្ឌ​៧​មករា បាន​ឲ្យ​ដឹងថា មា្ច​ស់​ទីតាំង​ឈ្មោះ ម៉ៅ រ័ត្ន​ដា​រ៉ា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជនជាតិខ្មែរ មុខរ​បម​ន្រី្ត​នគរបាល ជា​ម្ចាស់ផ្ទះ​លែ្វ​ង​ថ្ម​បេង​តុង ជាន់​ទី​០១ ទំហំ ៣​ម៉ែត្រ x ៦​ម៉ែត្រ បណ្តាល​ឲ្យ​ខូចខាត​សម្ភារ​បន្ទប់​ជាន់​ទី​០១ ទំហំ ០៣​ម៉ែត្រ​x០៦​ម៉ែត្រ​. បណ្តាល​ឲ្យ​មាន​របួស​មនុស្ស​ធ្ងន់​ស្រាល​ចំនួន ៥​នាក់​។​

​ករណី​នេះដែរ កម្លាំង​សម​ត្ថិ​ច្ច​ជំនាញ បាន​ប្រើ​រថយន្ត​ការិយាល័យ​អគ្គិភ័យ​ចំនួន​៧​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ៥​ឡាន និង​មាន​រថយន្ត​ជំនួយ​អូ​ឡាំ​ព្យា​ចំនួន​០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​០១​ឡាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close