ចាប់ខ្លួនមនុស្ស ៣នាក់ ដកហូតគ្រឿងញៀន៥កញ្ចប់ នៅក្រុងបាត់ដំបង
ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នគរបាលខេត្តបាត់ដំបង បានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ផងដែរ
នគរបាលជំនាញ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់នោះ មានឈ្មោះ រៀន សុជា ហៅហើម ភេទប្រុស អាយុ៣១ឆ្នាំ, ឈ្មោះ សូត្រ វិជ្ជុនី ហៅម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ និងឈ្នោះ ភួង ឈិនហ្វូង ហៅឡុង ភេទប្រុស អាយុ២៩ឆ្នាំ។ ចំណែកវត្ថុតាងដកហូតបាន ម្ស៉ៅក្រាមពណ៌សថ្លាចំនួន ៥ថង់ ទម្ងន់ ១០,៦៥ក្រាម ទូរស័ព្ទដៃ៣គ្រឿង កាបូបដាក់ប្រាក់២ និងកាបូបស្ពាយ១ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ននគរបាលជំនាញ បានបញ្ជូនជនសង្ស័យ ទៅកាន់ស្នងការដ្ឋានខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។