ពលរដ្ឋ​ថៃ ដែល​ទិញ​ទំនិញ​នៅ​ផ្សារ​លក់​អាហារ​សមុទ្រ ក្នុង​ខេត្ត​សាមុត សា​ខន ត្រូវធ្វើ​តេស្តរ​កកូ​វីដ​១៩​ទាំងអស់​

​ប្រទេស​ថៃ​៖ «​មាន​មនុស្ស​ប្រមាណ ១០០០​នាក់​ទូទាំងប្រទេស បាន​ទៅ​ទិញ​ទំនិញ ក្នុង​ផ្សារ ប៉ុន្តែ​កុំ​ស្លន់ស្លោ គ្រប់គ្នា​ដែល​បាន​ទៅ​ទីនោះ គួរតែ​ធ្វើតេស្ត​រក​ជំងឺ​វីរុស​កូ​វីដ​១៩» នេះ​គឺជា​ការលើកឡើង​របស់​អ្នកនាំពាក្យ​រដ្ឋបាល​គ្រប់គ្រង​ជំងឺ​កូ​វីដ​១៩​នៃ​ប្រទេស​ថៃ កាលពី​ម្សិលមិញ​។​

​ផ្សារ​លក់​អាហារ​សមុទ្រ​ស្ថិតក្នុង​ខេត្ត​សាមុត សា​ខន​មួយ​នេះហើយ​ដែល​ស្ត្រី​អ្នកលក់​បង្គារ​ម្នាក់​បាន​ឆ្លង​ហើយ​បន្ត​ឆ្លង​ក្នុង​ទ្រង់ទ្រាយ​ធំ​ឡើងវិញ ក្នុងប្រទេស​ថៃ ដោយ​អាជ្ញាធរ​ថា អ្នកទិញ​ទំនិញ​មកពី​២២​ខេត្ត ចាប់ពី​ថ្ងៃទី​១ ធ្នូ ដល់ ១៨ ធ្នូ គួរតែ​ត្រូវបាន​ធ្វើតេស្ត​ទាំងអស់គ្នា​។​

​កាលពី​ថ្ងៃទី​២២ ធ្នូ ម្សិលមិញ ករណី​សហគមន៍​ទ្រង់ទ្រាយ​ដ៏​ធំ​នេះ បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន​៤២៧​នាក់​ទៀត ក្នុងនោះ រួមមាន​ទាំង​ជនអន្តោប្រវេសន៍​៣៩៧​នាក់​។ ថៃ​មាន​អ្នក​កើត​កូ​វីដ​១៩​សរុប​ចំនួន​ប្រមាណ​៤៣០០​នាក់ ស្លាប់​៦០​នាក់ គិត​ត្រឹម​ម្សិលមិញ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close