មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង បដិសេធ​ចំពោះ​ហេតុផល​ថា ពង​ទា​ធ្លាក់​ថ្លៃ បណ្តាលមកពី​ការនាំ​ចូល​ពង​ទា​ពី​ប្រទេសជិតខាង

​ខេត្តបាត់ដំបង​៖ កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ ម្សិលមិញ ក្រុមការងារ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល ដឹកនាំ​ដោយ​លោក​ប្រធាន​មន្ទីរ បាន​ចុះ​ជួប​ផ្ទាល់​ជាមួយ លោក​ជុំ សំ​វ៉ន ជា​កសិករ​ចិញ្ចឹម​ទាយ​កពង នៅ​ភូមិ​គោក​ខ្ពស់ ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ គាត់​បាន​ប្រកបមុខរបរ​ចិញ្ចឹម​ទា អស់​រយៈពេល​១០​ឆ្នាំ​។

​ជាមួយគ្នា មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង សូម​ធ្វើការ​បដិសេធ​ចំពោះ​ហេតុផល​ថា ពង​ទា​ធ្លាក់​ថ្លៃ ដែល​បណ្តាលមកពី​ការនាំ​ចូល​ពង​ទា​ពី​ប្រទេសជិតខាង (​ពិសេស​ប្រទេស​វៀតណាម​)៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close