ផ្ទុះ​ស៊ីទែន​ប្រេង ឆក់យក​ជីវិត​កម្មករ​ម្នាក់ ខណៈ​កំពុង​ជួសជុល​ទូក​

​ខេត្ត​ព្រះសីហនុ​៖ កម្មករ​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ដោយសារ​ផ្ទុះ​ស៊ីទែន​ប្រេង ខណៈពេល​កំពុង​ជួសជុល​ទូក​។ ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​អ៊ូ​ទូក ក្នុង​ក្រុមទី​១ ភូមិ​៤ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​

​ជនរងគ្រោះ ឈ្មោះ ញ៉ិល សំណាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ ស្នាក់នៅ​កន្លែងកើតហេតុ ស្រុកកំណើត​ភូមិ​រកា​ថ្មី ឃុំ​ស្រែ​សំរោង ស្រុក​ជុំ​គិរី ខេត្តកំពត​។

​ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ចុះ​ពិនិត្យ និង​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​រក​មូលហេតុ​នៃ​ការផ្ទុះ​នេះ​ផង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close