ថៃ នឹង​រៀបចំ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​ថ្មី នៅ​ខេត្ត​ឈៀង​ម៉ៃ ទោះ​កំពុង​ផ្ទុះ​កូ​វីដ​១៩​ខ្លាំង​ក៏ដោយ​

​ថៃ​៖ ខេត្ត​ឈៀង​ម៉ៃ មាន​ទំនុកចិត្ត​ថា វា​អាច​ទប់ស្កាត់​ការរីក​រាលដាល​នៃ Covid-19 ដោយ​ទទូចថា ខ្លួន​នឹង​រៀបចំ​ពិធី​អបអរសាទរ​ឆ្នាំ​ថ្មី​របស់ខ្លួន​។​ លោក Danai Sarapruek ប្រធាន​ផ្នែក​លើកកម្ពស់​សុខភាព​សាធារណៈ​ក្រុង​ឈៀង​ម៉ៃ​មានប្រសាសន៍ថា ខេត្ត​នឹងមិន​ហាមឃាត់​ព្រឹត្តិការណ៍​ចូលឆ្នាំថ្មី​ទេ ដោយសារ​ផលប៉ះពាល់​ខាង​សេដ្ឋកិច្ច​ពី​ការធ្វើ​ដូច្នេះ​។

​លោក Danai បាន​និយាយថា អ្នករៀបចំ​ការ​ប្រារព្ធ​ពិធី​ចូលឆ្នាំថ្មី​ទាំងអស់​ត្រូវ​ជូនដំណឹង​ដល់​រដ្ឋបាលខេត្ត​អំពី​សកម្មភាព​ដែល​ពួកគេ​គ្រោង​នឹង​រៀបចំ ដើម្បី​ដាក់ចេញ​នូវ​វិធានការ​គ្រប់គ្រង​វីរុស​កូ​វីដ​១៩​។​

​ប៉ុន្តែ​យ៉ាង​ក៏ដោយ លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា ធ្លាប់បាន​និយាយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ថា លោក​ត្រូវការ​ពេល ៧​ថ្ងៃ ដើម្បី​វាយ​តំលៃ​ស្ថានភាព Covid-19 ដើម្បី​សំរេច​ថា​តើ​ការរាប់​ថយក្រោយ​ចូលឆ្នាំថ្មី​គួរតែ​ត្រូវបាន​ប្រារព្ធ​ធ្វើ ឬ​យ៉ាងណា​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close