ថ្ងៃប្រវត្តិសាស្ត្រអឺរ៉ុប ក្នុងសង្គ្រាមប្រឆាំង កូវីដ១៩

នៅថ្ងៃទី២៧ខែធ្នូនេះ វ៉ាក់សាំង ប្រឆាំងកូវីដ១៩ ដំបូងបង្អស់ត្រូវបានបញ្ជូនទៅកាន់ ប្រទេសជាសមាជិកអឺរ៉ុបទាំង ២៧ ប្រទេស។ វ៉ាក់សាំងដែលអឺរ៉ុបប្រើប្រាស់នៅពេលនេះគឺជារបស់ក្រុមហ៊ុន Pfizer/BioNTech ។

ជាក់ស្តែងនៅក្នុងប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី២៧ ខែធ្នូវ៉ាក់សាំងដំបូងបានចែកចាយនៅនៅតាមបណ្តារដ្ឋ។ រថយន្តដឹកវ៉ាក់សាំងដឹកវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech បានទៅដល់១៦រដ្ឋរបស់អាល្លឺម៉ង់។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់បានឲ្យដឹងថា អាល្លឺម៉ង់នឹងចាប់ផ្តើមចាក់វ៉ាក់សាំង កូវីដ១៩ដល់ពលរដ្ឋ១,៣លាននាក់ ហើយនៅក្នុងឆ្នាំ២០២១ នឹងចាក់ដល់ពលរដ្ឋទាំងអស់។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់ លោកJens Spahn បានឲ្យដឹងថា « នេះជាសារណូអ៊ែល ប្រកបដោយក្តីសុខបំផុត ។ ពេលនេះរថយន្តដឹកវ៉ាក់សាំងបានទៅដល់បណ្តារដ្ឋ ក្នុងប្រទេសអឺល្លឺម៉ង់ ។ វ៉ាក់សាំងគឺជាកន្លឹះដើម្បីយកឈ្នះលើកូវីដ១៩»។ នៅក្នុងប្រទេសអាល្លឺម៉ង់ និងប្រទេសផ្សេងទៀត គឺបុគ្គលដែលងាយរងគ្រោះជាងគេ គឺត្រូវចាក់វ៉ាក់សាំងមុនគេ គឺគ្រូពេទ្យ និងមនុស្សចាស់។
នៅព្រឹកថ្ងៃទី២៧ខែធ្នូនេះវ៉ាក់សាំងកូវីដ១៩ បណ្តាប្រទេស ដូចជា បារាំង អ៊ីតាលី ប៊ែលហ្ស៊ិច អេស្បាញ ក្រិច ហុងគគ្រី… បានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ។ អឺរ៉ុបមានពលរដ្ឋសរុប ៤៥០លានាក់ នឹងទទួលបានវ៉ាក់សាំង គ្រប់ៗគ្នា ក្នុងពេលឆាប់ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។