ថៃ រកឃើញ​អ្នក​ឆ្លង​កូវីដ​១៩ ថ្មី ១២១​ករណី​ទៀត ក្នុង​សហគមន៍​

​ថៃ​៖ អាជ្ញាធរ​សុខាភិបាល​ថៃ នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង​ថ្មីៗ​នៃ​ជំងឺ COVID-19 រហូតដល់​ទៅ​១២១​នាក់​ទៀត ក្នុងនោះ​១៨​នាក់​ត្រូវបាន​គេ​ដឹងថា មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ករណី​ផ្ទុះ​ការឆ្លង​យ៉ាងគំហុក​នៅក្នុង​ខេត្ត​សាមុត សា​ខន ភាគ​និរតី​ប្រទេស​ថៃ នេះ​បើតាម​សារព័ត៌មាន CNA នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០​។​

​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ CCSA លោក​វេជ្ជបណ្ឌិត Taweesilp Visanuyothin បាន​ថ្លែង​ក្នុង​ស​ន្និសិទ​ខ្លី​មួយ​ថា នៅក្នុង​ចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើនេះ មាន​៩៤​នាក់ គឺជា​ករណី​ឆ្លង​ក្នុង​សហគមន៍ និង​១៨​នាក់ គឺជា​ពលករ​ចំណាកស្រុក ដែលមាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ករណី​ឆ្លង​រាលដាល​នៅ​ផ្សា​រលក់​គ្រឿង​សមុទ្រ​ក្នុង​ខេត្ត​សាមុត សា​ខន​។

​រហូតមកទល់​ពេលនេះ ករណី​ឆ្លង​ក្នុង​សហគមន៍​នៅ​ប្រទេស​ថៃ បាន​រីក​រាលដាល​រហូតដល់​៣៨​ខេត្តហើយ ចាប់តាំងពី​ផ្ទុះឡើង​កាលពី​សប្តាហ៍​កន្លងទៅ លើ​ក្រុម​ពលករ​ចំណាកស្រុក​មកពី​មី​យ៉ាន់​ម៉ា ដែល​ស្ថិតនៅក្នុង​ខេត្ត​សាមុត​សា​ខន និង​កំពុង​បង្ក​ឲ្យ​មានការ​រើសអើង​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​សង្គម​ថៃ​ផងដែរ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close