ពិភពលោក​មាន​អ្នក​ឆ្លង​កូ​វីដ​១៩ ជាង​៨១ លាន​នាក់ ស្លាប់​១,៧៧​លាន​នាក់​, ប្រធានាធិបតី​ពូ​ទីន​ប្រកាស​ចាក់​វ៉ាក់សាំង​

​គេហទំព័រ​អន្តរជាតិ Worldometer បាន​បង្ហាញថា ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅតែមាន​ការកើតឡើង​ខ្ពស់​ទាំង​អ្នក​ឆ្លង​និង​អ្នកស្លាប់ ។ គិត​ត្រឹម​ម៉ោង ៨​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៨ ខែធ្នូ ឆ្នាំ​២០២០​នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើងដល់ ៨១,១៣៣,៨២៤​នាក់​ហើយ​។ ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន ១,៧៧១,៤២៤​នាក់ និង​ជាសះស្បើយ​ឡើងវិញ ៥៧,២៨១,៥២៩​នាក់​។​

​សហរដ្ឋអាមេរិក នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ COVID-19 ច្រើនជាងគេ​។ សហរដ្ឋអាមេរិក មាន​អ្នក​ឆ្លង​ជំងឺ COVID-19 ចំនួន ១៩, ៥៧៣,៨៤៧​នាក់ ស្លាប់​ចំនួន ៣៤១,១៣៨​នាក់ និង​ជាសះស្បើយ​ចំនួន ១១,៤៩៥,៨៧៥​នាក់​។​
​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២ នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ គឺ​ប្រទេស​ឥណ្ឌា​។ ឥណ្ឌា​មាន​អ្នក​ឆ្លង ១០,២០៨,៧២៥​នាក់ ស្លាប់​ចំនួន ១៤៧,៩៤០​នាក់ និង​ជាសះស្បើយ ៩,៧៨១,៩៤៥​នាក់​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ គឺ​ប្រទេស​ប្រេ​ស៊ី​ល​។ ប្រេ​ស៊ី​ល មាន​អ្នក​ឆ្លង ៧,៤៨៤,២៨៥​នាក់ ស្លាប់ ១៩១,១៤៦​នាក់ និង​ជាសះស្បើយ ៦,៥១៥,៣៧០​នាក់​។​
​
សារព័ត៌មាន​Channel News Asia បាន​ដកស្រង់​សំដី​អ្នកនាំពាក្យ​វិមាន​ប្រ​ធានា​ធិ​ប​តិ​រុស្ស៊ី​បាន បញ្ជាក់​នៅ​ថ្ងៃទី​២៧​ខែធ្នូ​ថា ប្រធានាធិបតី​ពូ​ទីន​បានសម្រេច​ចាក់​វ៉ាក់សាំង ប្រឆាំង​កូ​វីដ​១៩ ផលិត​ដោយ​ប្រទេស​រុស្ស៊ី​ផ្ទាល់​គឺ វ៉ាក់សាំង​Sputnik V ។​
​អ្នកនាំពាក្យ​ប្រធានាធិបតី​លោក​Peskov បាន​បញ្ជាក់ថា​« ប្រធានាធិបតី​ពូ​ទីន​បានសម្រេច​ចាក់​វ៉ាក់សាំង កូ​វីដ​១៩ ហើយ​ពេលនេះ​រង​ចំ ការរៀបចំ​ពីស​មណាក់​ក្រុម​ជំនាញ​។​

​រដ្ឋាភិបាល​រុស្ស៊ី​បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង ប្រឆាំង​កូ​វីដ​១៩​ដល់​ពលរដ្ឋ​តាំងពីដើម​ខែធ្នូ ដោយពេល​ដំបូង​ចាក់​ជូន​ពលរដ្ឋ ងាយ​ឆ្លង​នៅ​ទីក្រុង​មូ​ស្គូ ក្នុងនោះ​មាន​ក្រុមគ្រូពេទ្យ​។​ ​កន្លងមក​ប្រធានាធិបតី​ពូ​ទីន​បាន​បញ្ជាក់ថា​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ផលិត​ដោយ​ប្រទេស​រុស្ស៊ី គឺមាន​ប្រសិទ្ធភាព​និង​សុវត្ថិភាព​។ ប្រធានាធិបតី​រុស្ស៊ី​បាន​ធ​ញ​វើ​ការ​ពី​ចម្ងាយ​តាំងពី​ការឆ្លង​កូ​វីដ​១៩ រហូតមកទល់​ពេលនេះ​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close