នាវា​កងទ័ពជើងទឹក​ឥណ្ឌា ១​គ្រឿង នឹង​ចូល​សំចត​នៅ​កំពង់ផែ​ស្វ័យ​ត ក្រុងព្រះសីហនុ រយៈពេល​៤​ថ្ងៃ

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​កង​ទ​ព័​ជើង​ទឹក​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា តាម​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ នាវា​កងទ័ពជើងទឹក​ឥណ្ឌា ចំនួន ០១​គ្រឿង ឈ្មោះ INS KILTAN (P30) នឹង​ចូល​សំចត​នៅ​កំពង់ផែ​ស្វ័យ​ត ក្រុងព្រះសីហនុ រយៈពេល ០៤​ថ្ងៃ (​គិតពី​ថ្ងៃទី​២៩​ធ្នូ​២០២០ ដល់​០១​មករា​២០២១ ដើម្បី​ដឹក​សម្ភារៈ​មក​ប្រគល់ជូន គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ សម្រាប់​ការងារ​ជួយសង្គ្រោះ​នៅ​កម្ពុជា​។

​ប្រភព​ដដែល​បាន​បន្ថែមថា នាវា​នេះ មាន​បណ្តោយ ១១០ ម៉ែត្រ ទទឹង​១៣​ម៉ែត្រ ជម្រៅ​ទឹក ៧​ម៉ែត្រ ទម្ងន់​ផ្ទុក​ចំនួន​៣១៥០​តោន និង​មាន​នាវិក​ចំនួន​២០០​នាក់ ដឹកនាំ​មេបញ្ជាការ​នាវា និង​ជា​ប្រធាន​ប្រតិភូ លោក​វរ​នា​វី​ទោ NK PONNAPPA ហើយ​នាវា​នឹង​ចាក​ចេញពី​កម្ពុជា​វិញ នៅ​ព្រឹក​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២១៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close