អាកាសធាតុ​នៅ​កម្ពុជា នឹង​ចុះ​ត្រជាក់​ជាថ្មី រហូតដល់​ដើម ឆ្នាំ​២០២១

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ប្រចាំ​សប្តាហ៍​ចាប់ពី​ថ្ងៃទី​៣០ ខែធ្នូ ដល់​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២០​។​

​ក្រសួង​បាន​បញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា និង​ទទួល​ឥទ្ធិពល​ពី​សម្ពាធ​ខ្ពស់​ប្រទេស​ចិន ដែល​រំកិល​ចុះមក​ក្រោម និង​ខ្យល់មូសុង​ឦសាន​។ ស្ថានភាព​បែបនេះ នឹងធ្វើ​ឲ្យ​ធាតុអាកាស​ចុះ​ត្រជាក់​សាជាថ្មី ចាប់ពី​ថ្ងៃទី​៣១ ខែធ្នូ ដល់​ថ្ងៃទី​៣ ខែមករា​៖

១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល ៖
* ខេត្ត​ប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និង​ខេត្តបាត់ដំបង សីតុណ្ហភាព​អប្បបរមា​មាន​ពី ១៦-១៨°C និង​អតិបរមា មាន​ពី​២៥-២៧°C ។​
* បណ្តា​ខេត្ត​ដទៃទៀត សីតុណ្ហភាព​អប្បបរមា មាន​ពី​១៩-២១°C និង​អតិបរមា មាន​ពី ២៦-២៨°C ។​

២៖ បណ្តា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ៖
* សីតុណ្ហភាព​អប្បបរមា មាន​ពី ១៤-១៦ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៦-២៨ °C
៣៖ តំបន់​មាត់សមុទ្រ ៖
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩ °C

​ជាមួយគ្នានេះ ក្រសួង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​វីរៈ​កងទ័ព និង​នគរបាល​ឈរជើង​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន ថែរក្សា​សុខភាព​។ ដោយឡែក​សម្រាប់​ប្រជា​នេសាទ និង​អ្នកដំណើរ​សមុទ្រ​សូម​ប្រុងប្រយ័ត្ន​ចំពោះ​ល្បឿន​ខ្យល់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close