សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស នាពេល​បន្តិចទៀតនេះ​

​ភ្នំពេញ​៖ នៅ​ម៉ោង​៩.០០​ព្រឹក ថ្ងៃទី​២៩ ខែធ្នូ ២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ថ្លែង​សារ​ពិសេស​មួយ​ចេញពី​គេហដ្ឋាន នា​ក្រុង​តាខ្មៅ ដោយ​ផ្សាយ​ផ្ទាល់​តាម គេហទំព័រ​ហ្វេ​ស​ប៊ុ​ក សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ទូរ​ទ្សន៍​ជាតិ​កម្ពុជា និង​ផ្សាយ​បន្ត​ផ្ទាល់​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​

​ប្រធានបទ​សារ​ពិសេស​នា​ព្រឹក​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ថ្លែង​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​» សមិទ្ធផល​ជាច្រើន​របស់​ជាតិ និង​ប្រជាជន​កម្ពុជា ដែល​សម្រេចបាន​ក្រោម​ម្លប់​សុខសន្តិភាព​កើតចេញពី​នយោបាយ​ឈ្នះ​-​ឈ្នះ និង​ដំណឹង​ល្អ​នៃ​ការទទួលបាន​ដំណក់​ប្រេង​លើកដំបូង​របស់​កម្ពុជា​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close