បង្ក្រាបគ្រឿងញៀន៦កញ្ចប់ធំតូច ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ បុរសជាជនសង្ស័យម្នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួន កាលពីយប់ ថ្ងៃ២៦ ខែធ្នូ ឆ្នាំ២០២០ នៅក្រុម២៧ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ជនសង្ស័យឈ្មោះ ហេង រុន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។ រីឯវត្ថុតាងដកហូតបាន ម្សៅសារធាតុញៀនចំនួន ៦កញ្ចប់ ( ៣កញ្ចប់ធំ) ទូរសព្ទ័ ១ គ្រឿង, ថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១ គ្រឿង និងកន្ត្រៃ២ដើម។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំង កសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមនិតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។