ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ ជា​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​ថ្មី ដោយ​ពុំមាន​ការលើក​ពេល​ទៀត​ទេ​

​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីណែនាំ ដោយ​អនុញ្ញាត​ឲ្យ​គ្រឹះស្ថានសិក្សា​ឯកជន បើក​ដំណើរការ​ឡើងវិញ ចាប់ពី​ថ្ងៃនេះ​តទៅ ខណៈ​ការបើកប​វេស​នាកាល​ឆ្នាំ​សិក្សា ២០២០-២០២១ សម្រាប់​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​សាធារណៈ (​សាលា​រដ្ឋ​) កំណត់​យក​ចាប់ពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​។​

​ការប្រកាស​ឲ្យ​សិស្ស​ចូលរៀន​ឡើងវិញ​នេះ ធ្វើឡើង​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ថ្លែង​សារ​ពិសេស​ស្តីពី​ការបិទ​បញ្ចប់​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​»​។​

​ជាមួយគ្នា ក្រសួង​អប់រំ​ក៏​ប្រកាស​អនុញ្ញាត​ឲ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់ ដំណើរ​ឡើងវិញ ចាប់ពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​។​

​យ៉ាងណាក៏ដោយ ក្រសួង​អប់រំ​នៅតែ​បន្ត​អនុវត្ត​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) សម្រាប់​ដំណើរការ​សាលារៀន​ឡើងវិញ ក្នុង​បរិបទ​កូ​វីដ​១៩ និង​រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​បុគ្គល​។ ក្នុងករណី​ចាំបាច់ ត្រូវ​ពាក់​ម៉ាស​ការពារ​នៅក្នុង​បរិវេណ​របស់​គ្រឹះស្ថានសិក្សា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close