ព្រឹត្តិការណ៍​ពិភពលោក ឆ្នាំ​២០២០ ដែល​ចាប់អារម្មណ៍​បំផុត​

​នៅសល់តែ​ពីរ​ថ្ងៃ​ទៀត​ឆ្នាំ​២០២០ ដែលជា​ឆ្នាំ អាច​និយាយបានថា​អាក្រក់​បំផុត​ដល់​មនុស្ស​ជាតិ ទាំង​ការរស់នៅ​និង​សេដ្ឋកិច្ច ដោយសារតែ ការឆ្លងរ​រាលដាល​កូ​វីដ​១៩ ។ ឆ្នាំ​២០២១ ពលរដ្ឋ​នៅ​ជុំវិញ​ពិភពលោក បានបង្ហាញ​ក្តី​សង្ឃឹមថានឹង​ល្អប្រសើរ​ឡើង ហើយ​ការឆ្លង​កូ​វីដ​១៩ និង​ត្រូវ​បញ្ចប់ ខណៈ​ប្រទេស​ជាច្រើន បាន​ចាក់​វ៉ាក់សាំង​ការពារ​រួចរាល់​។​

​ក្នុងចំណោម​ព្រិ​ត្តិ​ការណ៍​ដែល​ចាប់អារម្មណ៍​ជាងគេ នោះ​គឺ ការឆ្លង​កូ​វីដ​១៩ ។ បច្ចុប្បន្ន​ពិភពលោក​មាន​ករណី​ឆ្លង កូ​វីដ​១៩ ជាង​៨១,៦​លា​នា​នក់ និង​ស្លាប់​ជាង​១,៧​លាន​នាក់​។​
– មេបញ្ជាការ​កងទ័ព​អុ​ី​រ៉ង់ លោក​Qasem Soleimani រង​ការធ្វើឃាត​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក ក្នុងប្រទេស​អុ​ី​រ៉ា​ក់ នា​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០២០​។​
-​អង់គ្លេស​ក្លាយជា​ប្រទេស​ទីមួយ​ចាក​ចេញពី​សហគមន៍​អឺរ៉ុប​នៅ​ថ្ងៃទី ៣១​ខែមករា ឆ្នាំ​២០២០ បន្ទាប់ពី​ការបោះឆ្នោត​ប្រជាមតិ​កាលពី​ឆ្នាំ​២០១៦​។​
-​អាមេរិក​និង​តា​លី​បង់ ចុះ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​នៅ​ទីក្រុង Doha​ប្រទេស​កាតារ នា​ថ្ងៃទី​២៩​ខែធ្នូ​ឆ្នាំ​២០២០ ហើយ​តាម​កិច្ចព្រមព្រៀង​នោះ កម្លាំង​ទាហាន​បរទេស​នឹង​ចាកចេញ​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ខែឧសភា​ឆ្នាំ​២០២១​។​
-​បាតុកម្ម​ជាតិ​សាសន៍​ក្លាយជា​អំពើហិង្សា ក្រោយ​ជនជាតិ​ស្បែក​ខ្មៅ George Floyd អាយុ​៤៦​ឆ្នាំ ត្រូវ​ប៉ូលិស​អាមេរិក​យក​ជង្គង់​សង្កត់ក​រហូតដល់​ស្លាប់​នៅ​ថ្ងៃទី​២៥​ខែឧសភា ក្នុង​ទីក្រុង​Minneapolis ។ តាំងពី​ពេលនោះ​មក​មាន​បាតុកម្ម​ប្រឆាំង​ការរើសអើង​ជាតិ​សាសន៍​កើតឡើង​នៅ​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​។
-​ការផ្ទុះ នៅ​ថ្ងៃទី​៤​ខែសីហា បំផ្លាញ​កំពង់ផែ​ក្នុង​ទីក្រុង បៃ​រូត​(Beirut) ប្រទេស​លី​បង់ សម្លាប់​មនុស្ស​ជាង ២០០​នាក់ និង​របួស​ជាង ៦៥០០​នាក់​។​
-​អ៊ីស្រាអែល បង្កើត​ទំនាក់ទំនង ការទូត​ជាមួយ​បណ្តា​ប្រទេស អារ៉ាប់ ដូចជា​អារ៉ាប់​រួម បា​រ៉ែ​ន ស៊ូដង់ ម៉ា​រ៉ុ​ក និង​អារ៉ាប៊ីសាអ៊ូឌីត​ផងដែរ​។​
-​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ដែលមាន​ពលរដ្ឋ​ចូលរួម​បោះឆ្នោត​ដល់​ទៅ​១៦០​លាន​នាក់ ដោយ​បេក្ខភាព​លោក​បៃ​ឌិន​ទទួលបាន​សន្លឹកឆ្នោត​គាំទ្រ​ជាង​៨១​លាន​សន្លឹក មាន​កៅអី​តំណាង​៣០៦ ក្លាយជា​ប្រធានាធិបតី​ទី​៤៦​របស់​អាមេរិក​។ ជាមួយគ្នា​នោះ​លោកស្រី កា​ម៉ា​ឡា ហារី​ស​ក្លាយជា​អនុ​ប្រធានាធិបតី​ស្ត្រី​ដើមកំណើត​អាស៊ី​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​២០០​ឆ្នាំ នៃ​របប​ប្រជាធិបតេយ្យ​នៅ​អាមេរិក​៕
 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close