បង្ក្រាបមេក្លោងគ្រឿងញៀន ៣នាក់ និងដកហូតថ្នាំញៀន ៥គីឡូក្រាម នៅខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ នគរបាលខេត្តបាត់ដំបង បានបើកប្រតិបត្តិការ ចុះបង្ក្រាបគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ទម្ងន់៥គីឡូក្រាម បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ កាលពីរសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ។
នគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា មេក្លោងគ្រឿងញៀនទាំង ៣នាក់នោះ ឈ្មោះ ទូច សារុំ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិដើមជ្រៃ ឃុំអូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ, ឈ្មោះ សន សារ៉ាត ហៅហើម ហៅរម្យ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិដើមកូវ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឈ្មោះ ហ៊ាង ហូយ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ចំណែកវត្ថុតាងចាប់បាន រួមមាន៖ ថ្នាំញៀនម៉ាទឹកកកចំនួន ៥ថង់ មានទម្ងន់៥គីឡូក្រាម និងទូរស័ព្ទដៃចំនួន០១គ្រឿង។
បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យជំនាញ កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។