វារីវប្បកម្ម ជួយ​លើកកម្ពស់​ជីវភាព​សហ​គម​ន៍​មូលដ្ឋាន និង​កាត់បន្ថយ​នូវ​សម្ពាធ ទៅលើ​ផល​ស្ដុក​ធនធាន​ជលផល​នៃ​ទន្លេមេគង្គ

​ខេត្តក្រចេះ​៖ វារីវប្បកម្ម បាន​ជួយ​លើកកម្ពស់​ជីវភាព​សហ​គម​ន៍​មូលដ្ឋាន និង​កាត់បន្ថយ​នូវ​សម្ពាធ​ទៅលើ​ផល​ស្ដុក​ធនធាន​ជលផល នៃ​ទន្លេមេគង្គ​។ តាំងពី​ខែកុម្ភៈ ឆ្នាំ​២០២០ អង្គការ WWF បានចាប់ផ្ដើម​គម្រោង​វារីវប្បកម្ម ដោយមាន​ការចិញ្ចឹម​ត្រី​ក្នុង​ស្រះ​ជីក រណ្ដៅ​ស៊ីម៉ង និង​តង់​នៅ​ភូមិ​ចំនួន ១០ ក្នុង ខេត្តក្រចេះ ដែលមាន​គ្រួសារ​ចំនួន ៤៧ បាន​អនុវត្ត​ការចិញ្ចឹម​ត្រី​នេះ​។

​ក្រុម ការងារ​អង្គការ WWF និង​រដ្ឋបាល​ជលផល​ខេត្តក្រចេះ បាន​ចុះ​ត្រួតពិនិត្យ​ការ​ចិ​ញ្ជឹ​ម​ត្រី​របស់​កសិករ​ចំនួន ១៩​គ្រួសារ ក្នុងភូមិ​គោលដៅ ចំនួន​៥ នៅ​ពាក់កណ្តាល​ខែធ្នូ​នេះ ហើយ​បានកត់សម្គាល់​ឃើញថា ការចិញ្ចឹម​ត្រី​របស់​ប្រជាពលរដ្ឋ មាន​ការវិវត្ត​ដ៏​ល្អប្រសើរ​។ ​មុខរបរ​ចិញ្ចឹម​ត្រី បាន​បន្ថែម​ប្រាក់ចំណូល​ដល់​គ្រួសារ​ទាំងនេះ ជា​មធ្យម ១០០​ដុល្លារ​ក្នុង​មួយ​វគ្គ ដែលមាន​រយៈពេល​៣​ខែ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close