អ្នកជំងឺ​កូ​វីដ​១៩ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ សហគមន៍ ២៨​វិច្ឆិកា ម្នាក់ទៀត ជាសះស្បើយ ខណៈ​គ្មាន​អ្នក​ឆ្លង​ថ្មី​នោះទេ​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែធ្ធ្នូ ឆ្នាំ​២០២០ នេះ ក្រសួងសុខាភិបាល បានប្រកាសថា កម្ពុជា មាន​អ្នកជំងឺ​ម្នាក់ទៀត បានជា​សះស្បើយ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ គឺជា​បុរស​ជនជាតិខ្មែរ អាយុ​៣៧​ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បាន​ទៅ​ហាង Zando សាខា​បឹង​កេងកង កាលពី​យប់​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ខណៈ​គ្មាន​អ្នក​ឆ្លង​ថ្មី ។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០​នេះ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន​៣៦៤​នាក់ ក្នុងនោះ​អ្នក​ព្យាបាល​ជាសះស្បើយ ចំនួន​៣៦១​នាក់ និង​អ្នកជំងឺ​៣​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​សម្រាប់​អ្នក​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​» វិញ រកឃើញ​វិជ្ជមាន​ចំនួន ៤១​នាក់ ក្នុង​នោះបាន​ជាសះស្បើយ​៣៩​នាក់ និង​២​នាក់​ទៀត​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close