ចាប់ខ្លួនប្រុសស្រី៣នាក់ ដកហូតគ្រឿងញៀន ៣០កញ្ចប់ នៅស្រុកថ្មគោល
ខេត្តបាត់ដំបង៖ កាលពីរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ កម្លាំងនគរបាលស្រុកថ្មគោល បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនមនុស្សចំនួន ៣នាក់ នៅចំណុចភូមិឆ្កែកូន ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង និងដកហូតវត្ថុតាងមួយចំនួន។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់នោះ ឈ្មោះ ហឿន ប៉ែល ភេទប្រុស អាយុ៣៨ឆ្នាំ, ឈ្មោះ យ៉ូន វិឆ័យ ភេទប្រុស អាយុ១៥ឆ្នាំ និងឈ្មោះ គឿន កេត ភេទស្រី អាយុ២៥ឆ្នាំ ទាំងអស់គ្នារស់នៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
រីឯវត្ថុតាងចាប់បាន រួមមាន៖ កាំភ្លើងខ្យល់បាញ់គ្រាប់សំណ ១ដើម និងគ្រាប់សំណ ៤០០គ្រាប់, ស្នប់សំរាប់សប់កាំភ្លើង១, ម្សៅក្រាម ៣០ថង់, ទូរស័ព្ទ២គ្រឿង និងសម្ភារបម្រើឲ្យគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាល កំពុងរៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។