ខ្យល់​កន្ត្រាក់​! វាយប្រហារ​ផ្ទះ​ជាង ២០​ខ្នង នៅ​ស្រុក​ព្រៃនប់​

​ខេត្ត​ព្រះសីហនុ​៖ ខ្យល់​កន្ត្រាក់ កាលពី​យប់ ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ ម្សិលមិញ បានធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ជាង ២០​ខ្នង រង​ការខូចខាត​យ៉ាងដំណំ នៅ​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​អាជ្ញាធរ​មូលដ្ឋាន បាន​បញ្ជាក់ថា ដោយសារ​នេះ ជា​រដូវ​ខ្យល់​ធ្លាក់​ពី​ជើងភ្នំ​កំចាយ ដែល​តែង​វាយប្រហារ​មកលើ​ឃុំ​មួយចំនួន តាមផ្លូវ​ជាតិ​លេខ​៣ (​វាលរេញ​-​កំពត​) ស្ទើរតែ​រាល់​ឆ្នាំ ដោយ​គ្រាន់តែ​ឆ្នាំ​ខ្លះ​ធ្ងន់ធ្ងរ និង​ឆ្នាំ​ខ្លះ​មិនសូវ​ធ្ងន់ធ្ងរ​។

​បើតាម​អាជ្ញាធរ ចំពោះ​ស្ថានភាព​ខ្យល់​កន្ត្រាក់​នេះ បើ​នៅតែ​បន្ត​កើតមាន​ច្រើន​ថ្ងៃ​ទៀត ការខូចខាត​ផ្ទះ ពលរដ្ឋ​អាច​នឹង​កើនឡើង​បន្ថែមទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close