ប្រទេសថៃ កូវីដ១៩ ឆ្លងរាលដាលដល់ ៥១ខេត្តហើយ
ប្រទេសថៃ៖ សារព័ត៌មានបាងកកប៉ុស្តិ៍បានចុះផ្សាយនៅថ្ងៃទី១ មករា ២០២១នេះថា មានរាជធានី-ខេត្តចំនួន៦ ត្រូវបានចាត់ទុកថាជាតំបន់គ្រប់គ្រងខ្លាំងជាងគេ ទាក់ទងករណីជំងឺកូវីដ១៩ ដែលផ្តើមចេញពីករណីខេត្តសាមុត សាខុន ខណៈដែលករណីឆ្លងនេះបានរាលដាលកើនដល់៥១ខេត្តហើយ។
ព្រោះតែការឆ្លងរាលដាលកាន់តែធ្ងន់ធ្ងរនោះ ទើបបង្ខំចិត្តពលរដ្ឋពិបាកជួបជុំឆ្លងឆ្នាំ ហើយមើលការផ្សព្វផ្សាយព្រឹត្តិការណ៍ឆ្លងឆ្នាំនៅតាមផ្ទះរៀងៗខ្លួន។ រាជធានីខេត្តទាំងនោះរួមមាន បាងកក ឈុនប៊ូរី ណាខនផាទុម នុតថាប៊ូរី រ៉ាយ៉ង និងសាមុត សាខន ដោយក្នុងតំបន់នីមួយៗ មានឆ្លងជាង៥០ករណីឡើងទៅ តម្រូវឲ្យមានវិធានពិសេស ទប់ស្កាត់ខ្លាំងជាងគេ។
ម្សិលមិញនេះ ថៃមានឆ្លងថ្មី១៩៤នាក់ទៀត ក្នុងនោះ ១៨១ឆ្លងក្នុងសហគមន៍ និង១៣នាក់គឺជាករណីនាំចូល នាំឲ្យថៃមានកូវីដ១៩សរុប ៦៨៨៤នាក់ហើយ។ កាលពីថ្ងៃពុធ ក៏មាន២៥០ករណីថ្មីដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។