មាន​៣០​ប្រទេស​ហើយ​បាន​ដំណើរ​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ជូន​ពលរដ្ឋ​

​គិត​មកដល់​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០២១ មាន​ប្រទេស​ជុំវិញ​ពិភពលោក ចំនួន​៣០​ប្រទេស​បានចាប់ផ្តើម​ដំណើរ​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ហើយ​ពលរដ្ឋ​ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង មាន​ជាង​១២​លាន​នាក់ ប៉ុណ្ណោះ ។ នេះ​ជា​ចំនួន​តិចតួច​បំផុត បើ​ប្រៀបធៀប​ធៀប​និង​អ្នក​ឆ្លង​កូ​វីដ​១៩ ជិត ៨៥​លា​នាក់​។​

​តាម​សារព័ត៌មាន Bloomberg បាន​ផ្សាយ​ថា ដើម្បី​ទប់ស្កាត់​ការឆ្លង​កូ​វីដ​១៩ ប្រសិទ្ធភាព​បំផុត​ពិភពលោក​ត្រូវតែ​ផលិត​វ៉ាក់សាំង​រាស់​ពាន់​លាន​ដូ​ស បន្ថែមទៀត​ទើប​គ្រប់គ្រាន់​។ ដើម្បី​ផលិត​បាន​ចំនួន​ច្រើន​គឺ​ត្រូវ​ចំណាយពេល​យ៉ាងយូ​ទៀត​។ ចំណែក​ការឆ្លង​រាលដាល​កូ​វីដ​១៩ នៅតែ​បន្ត​ឆ្លង​យ៉ាង​លឿន​បំផុត​។​ ​បច្ចុប្បន្ន អាមេរិក បាន​បង្កើន​ការចែក​ចាយ វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩​របស់​ក្រុមហ៊ុន Moderna និង Pfizer – BioNTech ។ អាមេរិក មាន​គោលដៅ​ចែកចាយ​ឲ្យ​បាន​២០​លាន​ដូ​ស​នៅក្នុង​ខែមករា​ឆ្នាំ​២០២១​នេះ​។​

​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​Pfizer-BioNTech បាន​ចែកចាយ​និង​ប្រើប្រាស់​នៅ តំបន់​អាមេរិក អឺរ៉ុប និង មជ្ឈិមបូព៌ា ហើយ​មាន​ប្រទេស​ជាង​៣០​ហើយ​បាន​ចាក់​វ៉ាក់សាំង​។​ ​ចំណែក​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca និង Oxford​ត្រូវបាន​អង់គ្លេស​អនុម័ត ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​២០២០ ដែលជា​ការរួមចំណែក​ក្នុងការ​បង្កើត​ផលិត​វ៉ាក់សាំង​ឲ្យ​បាន​ទាន់ពេលវេលា​។​

​ចំណែក​នៅក្នុង​ប្រទេស​ចិន​វិញ ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​Sinopharm ក៏​ទទួល​បានការ​ង​នុ​ម័ត​ឲ្យ​ប្រើប្រាស់ ហើយ​ក្រុមហ៊ុន​នេះ​មាន​គោលដៅ ចាក់​ជូន​ពលរដ្ឋ យ៉ាងតិច​៥០ លាន​នាក់​នៅ​ដើមខែ​កុម្ភៈ​ឆ្នាំ​២០២១​។​ ​បច្ចុប្បន្ន​នោ​ឡើ​ពិភពលោក​ទើប​តែមាន​វ៉ាក់សាំង ចំនួន​៧​ប្រភេទ​ប៉ុណ្ណោះ​ដែល​បានអនុម័ត​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ដែលមាន​ក្រុមហ៊ុន​មកពី​អាមេរិក អាល្លឺម៉ង់ អង់គ្លេស ចិន និង​រុស្ស៊ី ៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close