ចិន​បង្កើន​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដល់​មនុស្ស​ងាយ​ឆ្លង​ឲ្យ​រួចរាល់​មុន​ចូលឆ្នាំ​ចិន​

​បច្ចុប្បន្ន​ចិន​មាន​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ពីរ​ប្រភេទ​ដែល​ប្រើប្រាស់​ជា​ផ្លូវ​ការចាក់​ជូន​ពលរដ្ឋ គឺ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinovac និង​វ៉ាក់សាំង​ផលិត​ដោយ​ក្រុមហ៊ុន Sinopham ។ រដ្ឋាភិបាល​ចិន​បាន​បង្កើន​ការចាក់​វ៉ាក់សាំង​ដល់​បុ​គ្ក​ល​ងាយ​រងគ្រោះ​បំផុត​ឲ្យ​រួចរាល់​មុន​ចូលឆ្នាំ​ចិន​ខាងមុខ គឺ​មុន​និ​ទាឃ​រដូវ​ចូលមក​ដល់​។​

​តាម​សារព័ត៌មាន​ស៊ីន​ហួរ នៅ​យប់​ថ្ងៃ ទី​០៤ ខែមករា ឆ្នាំ​២០២១ បាន​ផ្សាយ​ថា មន្ត្រី​ធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ទីក្រុង​ប៉េកាំង​នឹង​បិទ​បញ្ចប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង COVID-19 សម្រាប់​ក្រុម​សំខាន់ៗ នៅមុន​ពេលដែល​បុណ្យ​និ​ទាឃ​រដូវ ដែល​ត្រូវ​នឹង​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំនេះ មកដល់ និង​ចូលឆ្នាំ​ចិន​ប្រពៃណី​។ ពលរដ្ឋ​ចិន​បាន​ខកខាន​ពិធីបុណ្យ​ចូលឆ្នាំ​១​ឆ្នាំ​រួចមកហើយ ដោយសារតែ​កូ​វីដ​១៩ ឆ្លង​រាលដាល​។​

​គណៈកម្មការ​សុខាភិបាល​ក្រុង​ប៉េកាំង បាន​និយាយថា នៅពេលដែល​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជុំ​នេះ​បិទ​បញ្ចប់ ប្រជាជន​ដែល​សក្តិសម​ទាំងអស់​នៅក្នុង​ទីក្រុង នឹង​ទទួល​បានការ​វ៉ាក់សាំង COVID-19 ទាំងអស់គ្នា ខណៈដែល​សកម្មភាព​ផលិត​វ៉ាក់សាំង កំពុងតែ​បង្កើន​សម​ត្ថិ​ភាព​ផលិត​របស់ខ្លួន​កាន់តែ​ច្រើនឡើង​។​

​គួរ​បញ្ជាក់ថា ក្នុង​រយៈពេល ២​ថ្ងៃ ចាប់តាំងពី​ទីក្រុង​ប៉េកាំង បានចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង ក្នុងចំណោម​ក្រុមមនុស្ស​ដែលមាន​ហានិភ័យ​ខ្ពស់ កាលពី​ថ្ងៃទី​០១ ខែមករា​កន្លងទៅ មាន​ប្រជាជន​សរុប​ចំនួន ៧៣,៥៣៧​នាក់ នៃ​តំបន់​ចំនួន ២២០​កន្លែង​នៅ​ទូទាំង​ទីក្រុង បានទទួល​ការចាក់​វ៉ាក់សាំង COVID-19 ដូ​ស​ដំបូង​រួចរាល់​ហើយ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close