ឯកឧត្តម សាយ សំ​អាល់ ជួបប្រជុំ​ជាមួយ​ក្រុម​កីឡាករ​ទេស​ចរណ៍ «​មហា​គ្រួសារ Off road កម្ពុជា​»

​ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃទី​៤ ខែមករា ឆ្នាំ ២០២១ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​ជួបប្រជុំ​ជាមួយ​ក្រុម​កីឡាករ​ទេស​ចរណ៍ «​មហា​គ្រួសារ Off road កម្ពុជា​»​នៅ​ទីស្តីការ​ក្រសួងបរិស្ថាន ក្នុង​គោលបំណង​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួងបរិស្ថាន​និង​ក្រុម​កីឡាករ​ទេសចរណ៍ Off-road កម្ពុជា និង​ស្វែងរក​គន្លឹះ​និង​វី​ធី​សាស្ត្រ​ថ្មីៗ ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​មួយចំនួន​នៅក្នុង​តំបន់ការពារធម្មជាតិ​ដែល មាន​សក្តានុពល​ទេសចរណ៍​ក្នុងទិសដៅ​បង្ហាញ​ទីតាំង​ទេសចរណ៍ធម្មជាតិ​ថ្មីៗ​ដល់​សាធារណជន​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​កីឡាករ Off-road កម្ពុជា ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ​ពី​ទីតាំង​សក្តានុពល​ទេសចរណ៍​នានា និង​បាន​បើកទូលាយ​ក្នុង​ការបន្ត​កិច្ចសហការ ដើម្បី​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍ធម្មជាតិ​ដែល​កម្ពុ​ជាមាន​។

ឯកឧត្តម​រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​ថ្លែងថា «​នៅពេល​ស្រុក​កើតសង្គ្រាម គេ​ចូល​ព្រៃ​ដើម្បី​ធ្វើការ​តស៊ូ តែ​នៅ​សម័យ​តេ​ជោ​សន្តិភាព ពលរដ្ឋ​ចូល​ព្រៃ​ដើម្បី​ទស្សនា​កម្សាន្ត​សម្បត្តិ​ធម្មជាតិ ព្រៃឈើ​សត្វព្រៃ​និង​ជីវៈចម្រុះ​ផ្សេងទៀត និង​គយគន់​ទេសភាព​ដ៏​ល្អ​ស្អាត​នៃ​ព្រៃព្រឹក្សា​នៅក្នុង​តំបន់ការពារធម្មជាតិ​នានា ហើយ​ក្នុង​រយៈពេល​ចុងក្រោយ នេះ ប្រជាពលរដ្ឋ​បាន​ចាប់អារម្មណ៍​ខ្លាំង​លើ​ទេសចរណ៍ធម្មជាតិ ហើយ​បាន​បង្កើត​ការងារ​និង​ផ្តល់​ចំណូល​ដល់​ប្រជា​សហគមន៍​»​។

​តំណាង​មហា​គ្រួសារ Off Road កម្ពុជា​បាន​ថ្លែងអំណរគុណ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន និង​បាន​សន្យា​បន្ត​សហការ​កាន់​ល្អ​ជាមួយ​ក្រសួងបរិស្ថាន​ដើម្បី​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍ធម្មជាតិ​បន្ថែមទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close