គ្រោះថ្នាក់រថយន្ត បុកម៉ូតូ សម្លាប់មនុស្ស ២នាក់ នៅខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ យ៉ាងហោចណាស់មនុស្សចំនួន ២នាក់ បានស្លាប់ភ្លាមៗនៅកន្លែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ កាលពីរសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នៅចំណុចអូរកន្តោល ស្ថិតនៅភូមិកំពង់សាមី ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ។
កម្លាំងនគរបាលស្រុកឆែប បានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ ឈ្មោះ វឿន វិន ភេទប្រុស អាយុ១៧ឆ្នាំ ភូមិកណ្តាល ឃុំព្រះរំកីល ស្រុកបូរីអូស្វាយ ខេត្តស្ទឹងត្រែង និងឈ្មោះ វណ្ណា ថៃរ៉ាត់ ភេទប្រុស អាយុ១៥ឆ្នាំ ភូមិក្រោម ឃុំព្រះរំកិល ស្រុកបូរិអូស្វាយ ខេត្តស្ទឹងត្រែង។ រីឯអ្នកបើករថយន្តឈ្មោះ ហ៊ត លាងហ៊ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិ២ សង្កាត់បឹងប្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅក្នុងឡានមាន៦នាក់។
សមត្ថកិច្ចបន្តថា ជនរងគ្រោះទាំង២នាក់ បានប្រគល់សពទៅអោយក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត និងម៉ូតូយកទៅរក្សានៅប៉ុស្តិ៍នគរបាលរដ្ឋបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។