បង្ក្រាបគ្រឿងញៀន ឃាត់ខ្លួនមនុស្ស ២នាក់ នៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ ជនសង្ស័យចំនួន ២នាក់ ពាក់ពន្ធ័បទល្មើសគ្រឿងញៀន ត្រូវបានកងរាជអាវុធហត្ថស្រុកព្រៃនប់ ឃាត់ខ្លួន កាលពីយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ នៅក្នុងភូមិដូនលយឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់។
ជនសង្ស័យ ឈ្មោះ ហ៊ុន រ៉ាដេត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ និងឈ្មោះ អែល ឌុលឡោះ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់ខោអាវ មានទីលំនៅ (ភូមិ ឃុំ កន្លែងដែលឃាត់ខ្លួន)។ ចំណែកវត្ថុតាងដកហូត បាន ម្សៅថ្នាំញៀនចំនួន ២កញ្ចប់, ទូរស័ព្ទចំនួន១គ្រឿង, ដាវចំនួន០១ដើម, កាំភ្លើងដែកកេះ ១ដើម និងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង ចាត់ការតាមនិតិវីធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។