ក្រសួងទេសចរណ៍ ប្រកាស​ពី​ការប្រឡងប្រណាំង «​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​» និង «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​»

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត ក្រសួងទេសចរណ៍ បានចេញ​សេចក្តីជូនដំណឹង​ដល់​រដ្ឋបាល​រាជធានី​ខេត្ត ប្រតិបត្តិ​ករ​ទេសចរណ៍ និង​ភាគី​ពាក់ព័ន្ធ ក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់​ស្តីពី​ការប្រឡងប្រណាំង «​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​» ចំពោះ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្នុង​ចលនា​ប្រឡងប្រណាំង «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​»​។​

​ការប្រឡងប្រណាំង​នេះ ដើម្បី​លើកទឹកចិត្ត​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ (​ថ្នាក់​រាជធានី​ខេត្ត និង​ថ្នាក់ក្រុង​ខណ្ឌ​) ដែល​បាន​ចូលរួម​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ គណៈកម្មាធិការ​ជាតិ វាយតម្លៃ​ទីក្រុង​ស្អាត ក្រសួងទេសចរណ៍ ដែល​គ្រោង​នឹង​ប្រកាស​ជ័យលាភី នាឱកាស​ទិវា​ជាតិ​ទីក្រុង​ស្អាត​ឆ្នាំ​២០២១​ខាងមុខនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close