ទិដ្ឋភាព​នៃ​អំពើហិង្សា ជា​ប្រវត្តិសាស្ត្រ​ក្នុង​រដ្ឋសភា​អាមេរិក បង្កឡើង​ដោយ​ក្រុមបាតុករ​

​មុនពេល​បញ្ចប់​តំណែង លោក​ត្រាំ ធ្វើ​ឲ្យ​អាមេរិក ធ្លាក់​ក្នុង​ភាពចលាចល បាត់បង់​កិត្តិយស់ ដោយសារតែ លោក​មិន​ព្រម​ចុះចាញ់ ហើយ​ជំរុញ​ឲ្យ​ក្រុមបាតុករ វាយប្រហារ​បំផ្លាញ​កិច្ចប្រជុំ​ក្នុង​រដ្ឋសភា​ទៅទៀត​។​

​នៅមុន​អំពើហិង្សា​កើតឡើង ប្រធានាធិបតី​ត្រាំ​បាន​ជួប​ជាមួយ​ក្រុមបាតុករ នៅមុខ​សេត​វិមាន ហើយ​លោក​ត្រាំ​អំពាវនាវ​ដល់​ក្រុមបាតុករ​ឆ្ពោះទៅកាន់ វិមាន​កា​ពី​តូ​ល​វិញ​។ ក្រោយពេល​ក្រុមបាតុករ​សម្រុកចូល​ទីតាំង​រដ្ឋសភា រំខាន​ដល់​ការអនុម័ត​លទ្ធផល​បោះ​ឆ្នោត លោក​ត្រាំ​ក៏បាន​អំពាវនាវ​ដល់​ក្រុមបាតុករ​វិលត្រឡប់​ទៅផ្ទះ​វិញ ក្នុង​សន្តិភាព​។ មន្ត្រី​នៅ​សេត​វិមាន​បាន​លើកឡើងថា ក្រុមបាតុករ ដណ្តើម​គ្រប់គ្រង​រដ្ឋសភា គឺជា​មនុស្ស​ពិសេស​។​

​ការមិន​ព្រម​ចុះចាញ់​របស់លោក​ត្រាំ ក្នុងការ​បោះឆ្នោត​ហើយ​ជំរុញ​ឲ្យ​ក្រុម​អ្នកគាំទ្រ វាយប្រហារ បំផ្លាញ​កិច្ចប្រជុំ​អនុម័ត​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត ក្នុង​រដ្ឋសភា កំពុងតែ​ធ្វើ​ឲ្យ​អាមេរិក ធ្លាក់ចុះ​ប្រិយភាព​យ៉ាងខ្លាំង​នៅលើ​ពិភពលោក​។ បណ្តា​ប្រទេស​នៅលើ​ពិភពលោក ពិតជា​តក់​ស្ល​ត់​យ៉ាងខ្លាំង ដោយ​មិន​នឹកស្មានថា មហាអំណាច​ទី​១​នៅលើ​ពិភពលោក ក៏ត្រូវ​ដោះស្រាយ​នយោបាយ​តាប​បែ​នេះដែរ ។​

ក្រុមបាតុករ​បាន​សម្រុក​ចូល​អគា​រដ្ឋសភា ធ្វើ​ឲ្យ​កិច្ចប្រជុំ​ត្រូវ​ផ្អាក ហើយ​ក្រុមបាតុករ​ក៏បាន​វាយប្រហារ​បំផ្លាញ​ការិយាល័យ​ធ្វើការ​របស់​ប្រធានរដ្ឋសភា លោកស្រី Nancy Pelosi​។​ ​អំពើហិង្សា​នោះ​បណ្តាល​ឲ្យ បុគ្គលិក​សន្តិសុខ​ជាច្រើន​រងរបួស ពេល​ប៉ះ​ជាង​មួយក្រុម​បាតុករ​។ មាន​ស្ត្រី​ម្នាក់​ត្រូវគេ​បាញ់សម្លាប់ និង​មនុស្ស​ជាច្រើន​ទៀត​ត្រូវបាន​ចាប់ខ្លួន​។​

​តំណាងរាស្ត្រ​មកពី​គណបក្ស​សាធារណរដ្ឋ​លោក​Ben Sasse បាន​លើកឡើងថា អំពើហិង្សា​មិនអាច​គេចផុត​នោះឡើយ ខណៈ​លោក​ត្រាំ​មិន​ព្រម​ចុះចាញ់​ក្នុងការ​បោះឆ្នោត ។ លោក​Ben Sasse បន្តទៀតថា «​នៅថ្ងៃនេះ​អគារ​រដ្ឋសភា​អាមេរិក ដែលជា​តំណាង​នៃ​ភាព​អស្ចារ្យ​បំផុត ដែលជា​ស្ថាប័ន​មាន​ឥទ្ធិពល​រង​ការ វាយប្រហារ​ពី​ក្រុមបាតុករ​»៕

 
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close