លោក ប៉ា ងួនទៀង បព្ជាក់ពីជំហររបស់ខ្លួនសម្រាប់ការបោះឆ្នោតខាងមុខ

ភ្នំពេញ៖   កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨​​​ លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជាដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បានសរសរលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកលោកដោយបព្ជាក់ប្រាប់ពីជំហររបស់លោកជុំវិញរឿងទៅ ឬមិនទៅ

បោះឆ្នោត នាខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះថា៖

“គណបក្សនយោបាយនានាក្នុងប្រទេសកម្ពុជាមានជំហរខុសៗគ្នា ជា៣ក្រុមទាក់ទិននឹងការបោះឆ្នោតខាងមុខ៖ ១) គណបក្សប្រជាជនកម្ពុជា (CPP) និង គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បានធ្វើយុទ្ធនាការគៀងគរប្រជាពលរដ្ឋនិងសហគមន៍អន្តរជាតិឲ្យគាំទ្រការបោះឆ្នោតនេះ។ ដោយឡែក ២) គណបក្សសង្គ្រោះជាតិ (CNRP) បានធ្វើយុទ្ធនាការផ្ទុយពីនេះ និង ៣) គណបក្សដទៃទៀតនៅស្ងៀម ។ តែទោះជាយ៉ាងណា ក៏ដោយក៏គណបក្សទាំងនេះមានចំណុចរួម២ គឺត្រូវការការគាំទ្រពីប្រជាពលរដ្ឋ និង សហគមន៍អន្តរជាតិដូចគ្នា” ។

លោក ប៉ា ងួនទៀង បានលើកជាសំណួរថា៖ “តើយើងជាប្រជាពលរដ្ឋគួរមានជំហរបែបណា? សម្រាប់រូបលោកផ្ទាល់ខ្លួន បានសរសេរសារនៅលើចង្អុលដៃរបស់នេះ”​​​ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close