រថយន្តធំ បុករះក្បាលនាគ និងរនាំងទ្រូងអស់ជាច្រើនកំណាត់ នៅផ្សារវាលរេញ

ខេត្តព្រះសីហនុ៖ រថយន្តធុនធំ១គ្រឿង បានបុករះក្បាលនាគ រនាំងទ្រូងផ្លូវជាតិលេខ៤ ក្នុងប្រជុំជនផ្សារវាលរេញ ម្តុំខាងមុខសាលាស្រុកព្រៃនប់ ខូចខាតអស់ជាច្រើនកំណាត់ កាលពីម៉ោងជាង១ យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨មករា២០២១។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្ក ទំនងជាបើកបរក្នុងល្បឿនលឿន ទើបបណ្ដាលឲ្យបុកខូចខាត ក្នុងស្ថានភាពធ្ងន់ធ្ងរដូចនេះ តែសំណាងល្អមិនមានមនុស្សរងគ្រោះថ្នាក់ឡើយ។
ករណីនេះ នៅព្រឹកថ្ងៃ៨ ខែមករា ឆ្នាំ២០២១នេះ ទើបសមត្ថកិច្ចជំនាញ ស្ទូចយករថយន្តខាងលើទៅរក្សាទុក រងចាំដោះស្រាយបន្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។