អ្នកប្រើប្រាស់ម៉ូតូច្នៃស៊ីម៉ាំងបង្កសម្លេងរំខាននៅពេលយប់ ត្រូវចាប់ខ្លួនអប់រំ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ កាលពីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ នគរបាលខេត្តបាត់ដំបង បានធ្វើការត្រួតពិនិត្យនិងឃាត់អ្នកប្រើប្រាស់ម៉ូតូចំនួន ៩គ្រឿង ដែលបំពាក់ដោយបំពង់សីម៉ាំងកែច្នៃ បង្កសម្លេងខ្លាំងរខាន នៅពេលយប់ ក្នុងក្រុងបាត់ដំបង។
ក្រោយពេលឃាត់រក្សាទុកម៉ូតូទាំង ៩គ្រឿងនេះរួចមក ពិនិត្យឃើញថាម៉ូតូទាំងនេះ ក្រៅពីការកែច្នៃបំពង់ស៉ីម៉ាំង ដើម្បីបន្លឺសម្លេងខ្លាំងៗ នៅមានលក្ខណៈមិនត្រឹមត្រូវលើចំណុចផ្សេងទៀត ដែលផ្ទុយពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
ករណីនេះ លោកឧត្តមសេនីយ៍ស្នងការ បានប្រគល់ភារកិច្ចទៅការិយាល័យនគបាលចរាចរណ៍ផ្លូវគោកអនុវត្តការដោយអប់រំណែនាំដល់ម្ចាស់ម៉ូតូឱ្យឈប់ប្រព្រឹត្តសកម្មភាពបែបនេះបន្តទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។