អាជ្ញាធរខណ្ឌដូនពេញ បង្ក្រាបល្បែងហ្គេមបាញ់ត្រីខុសច្បាប់ ២ទីតាំង តែអ្នកលែង និងម្ចាស់ទីតាំង រត់គេចខ្លួនបាត់អស់

ភ្នំពេញ៖ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ម្សិលមិញ អាជ្ញាធរខណ្ឌដូនពេញ បានចុះបង្ក្រាបបទល្មើសល្បែងហ្គេមបាញ់ត្រីខុសច្បាប់ ចំនួន០២ទីតាំងដែលបានបើកយ៉ាងអនាធិបតេយ្យ ស្ថិតនៅ ផ្លូវលេខ៨០ ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានធ្វើការឆែកឆេរត្រួតពិនិត្យរកឃើញហ្គេមបាញ់ត្រីចំនួន០៤ទូរ ចំណែកអ្នកលែងល្បែង និងម្ចាស់ទីតាំងបាននាំគ្នារត់គេចខ្លួនបាត់អស់ ។
ជាលទ្ធផលគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បានធ្វើការដកហូតបានទូហ្គេមប្រភេទបាញ់ត្រីបានចំនួន ៤ទូ ដឹកយកមករក្សាទុក នៅសាលាខណ្ឌដូនពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។