ក្រុម​មុជទឹក បាន​រកឃើញ​បំណែក​យន្ត​ឥណ្ឌូនេស៊ី ដឹក​អ្នកដំណើរ ៦២​នាក់​ជួប​គ្រោះថ្នាក់​

​ក្រុម​ជួយសង្គ្រោះ បាន​រកឃើញ​បំណែក​យន្តហោះ​Boeing 737-500 របស់​ក្រុមហ៊ុន Sriwijaya Air ដឹក​អ្នកដំណើរ​៦២​នាក់ បាន​ធ្លាក់​កាលពី​ថ្ងៃ​៩​ខែមករា​ក្រោយ​ហោះហើរ​បាន​៤​នាទី​ប៉ុណ្ណោះ ។ ក្រុម​អ្នក​មុជ​ទឹកបាន​រកឃើញ បំណែក​ក្រោម​បាតសមុទ្រ​ជម្រៅ​២៣​ម៉ែត្រ​។​

​កាលពី​ថ្ងៃទី ៩ ខែមករា​យន្តហោះ​ប្រភេទ​ប៊ូ​អ៊ីង ៧៣៧ ដែលមាន​លេខ ហោះហើ SJ១៨២ របស់​ក្រុមហ៊ុន​អាកាសចរណ៍ Sriwijaya បាន​ចាក​ចេញពី​ទីក្រុង​ហ្សា​ការ​តា​ទៅកាន់​ទីក្រុង Pontianak ក្នុង​ខេត្ត West Kalimantan ក៏​បាត​ខ្លួន​។​

​នៅលើ​ជើងហោះហើ​(​ព្រហ្ម​លិខិត​)​មាន​អ្នកដំណើរ​៥៦​នាក់ ក្នុងនោះ​មាន​កុមារ​៧​នាក់ ទារក​៣​នាក់ អាកាសយានិក​២​នាក់ និង​អ្នក​បម្រើការ​លើ​យន្តហោះ​៤​នាក់​។ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Supadio សាច់ញាតិ​អ្នកដំណើរ​រងគ្រោះ​លើ​ជើងហោះហើរ​ខាងលើ​ដើម្បី​តាមដាន​ព័ត៌មាន ដោយ​សង្ឃឹមថា​រកឃើញ​សាកសព ។ សាចញាតិ ទ្រហោយំ​នៅ​អាកាសយានដ្ឋាន​ដោយសារតែ​ការបាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្លួន​។​

​លោក Muhammad Haekal ដែ​មាន​បងជីដូនមួយ​ឈ្មោះ​Athar Rizki Riawan និង​សមាជិក​ក្នុង​គ្រួសារ​៤​នាក់ នៅលើ​ជើងហោះហើរ​SJY182 សង្ឃឹមថានឹង​រកឃើញ​សាចញាតិ​របស់ខ្លួន បើទោះបី​ស្លាប់​ឬ​រស់​។​
​លោក Muhammad Haekal និយាយ​ទៅកាន់​សារព័ត៌មាន​Channel News Asia ថា «​ខ្ញុំ​សង្ឃឹមថានឹង​រកឃើញ​សាកសព​សាចញាតិ​របស់ខ្លួន យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​ប​ញ្ជុះ​ដោយ​ត្រឹមត្រូវ​»៕

 
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close