ឪពុករបួសធ្ងន់ កូនតូចស្លាប់ភ្លាមៗ ករណីរថយន្តបុកម៉ូតូ នៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ យ៉ាងហោចណាស់ឪពុក និងកូនតូច ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ភ្លាមៗ ក្នុងករណីថ្នាក់ចរារណ៍ កាលពីល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលលេខ៥ ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះជាឪពុកឈ្មោះ គង់ តុលា ភេទប្រុស អាយុ៣៣ឆ្នាំ (របួសធ្ងន់) និងកូនឈ្មោះ ផាន សំរេច ភេទប្រុស អាយុ១១ឆ្នាំ (ស្លាប់) ទាំង២នាក់ រស់នៅភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះទាំង២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ធ្វើដំណើរពីលិចទៅកើតលុះដល់ចំណុចកើតហេតុ ក៏មានរថយន្ត១គ្រឿង មិនស្គាល់ម៉ាក ធ្វើដំណើរក្នុងស្របទិសគ្នា បានបុកពីក្រោយម៉ូតូពេញទំហឹង បណ្តាលឲ្យមានស្លាប់ និងរបួសតែម្តង។ ចំណែករថយន្តបង្ក បានបើកគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុជនរងគ្រោះដែលរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។ សាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។