បង្ក្រាប​ល្បែងភ្នាល់​ជល់​មាន នៅ​ស្រុក​រុក្ខ​គី​រី ឃាត់ខ្លួន​អ្នកប្រព្រឹត្ត ៥​នាក់​

​ខេត្តបាត់ដំបង​៖ កាលពី​រសៀល ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ កម្លាំង​នគរបាល​ស្រុក​រុក្ខ​គី​រី បាន​ចុះបង្ក្រាប​ករណី​ល្បែង​ជល់​មាន់ ១​កន្លែង នៅ​ចំណុច​ភូមិ​ខ្នាច​អំ​ពរ ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង ដោយ​ឃាត់ខ្លួន​អ្នកប្រព្រឹត្ត​ចំនួន ៥​នាក់​។​

​នគរបាល​ជំនាញ បាន​ឲ្យ​ដឹងថា ខណៈដែល​ចុះ​ប្រតិបត្តិការ​នោះ អ្នកប្រព្រឹត្ត​ផ្សេងទៀត បាន​រត់គេចខ្លួន​អស់​។ រីឯ​វត្ថុតាង ដកហូត​បាន ម៉ូតូ​ចំនួន​១៣​គ្រឿង មាន់​ជល់​៣​ក្បាល កៅស៊ូ​ជ័រ​ជាស​ង្វៀន​សម្រាប់​ជល់​មាន់​ចំនួន​៣​ដុំ​។​

​ក្រោយ​ពេលធ្វើ​កំណត់ហេតុ​សាកសួរ​បំភ្លឺ​រួច នគរបាល​បានធ្វើ​ការអប់រំ​ណែនាំ​ដោយ​ធ្វើ​កិច្ចសន្យា ឱ្យ​ពួកគាត់​បញ្ឈប់​សកម្មភាព​ល្មើស​នេះ​បន្តទៀត រួច​បានឱ្យ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close