FBI ប្រកាសអាសន្ន អាមេរិកបញ្ជូនទាហាន១៥ពាន់នាក់ ទៅការពារពិធីស្បថចូលកានតំណែងរបស់លោក បៃឌិន
ព័ត៌មាន AP និង CNN បានផ្សាយថា តាមព័ត៌មានដែលក្រុម FBI ទទួលបាន ក្រុមបាតុករ នឹងនាំគ្នាដង្ហែក្បួននៅថ្ងៃទី២០ខែមករា ឆ្នាំ២០២១។ ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា មានក្រុមចូលរួមធ្វើបាតុកម្មប្រដាប់អាវុធជា សមាជិកក្រុមឧទ្ទាម ។
មន្ត្រី FBI បានឲ្យដឹងថា ក្រុមបាតុករប្រដាប់អាវុធ បានឡើងគម្រោងធ្វើបាតុកម្មនៅរដ្ឋទាំង៥០ ចាប់ពីថ្ងៃទី១៦ខែមករាឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ខែមករា គឺជាថ្ងៃដែលលោកបៃឌិនស្បថចូលកាន់តំណែង។ ជាមួយគ្នានេះក្រុមបាតុករ មានគម្រោងធ្វើបាតុកម្មនៅថ្ងៃទី១៧ ដល់ថ្ងៃទី២០ខែមករា ។ ព័ត៌មានខាងលើបង្កក្តីបារម្ភយ៉ាងខ្លាំងពីការបង្ហូរឈាមកាន់តែច្រើននៅថ្ងៃលោកបៃឌិនឡើងកាន់តំណែង។ តាមព័ត៌មានពីFBI និឹងមានការបះបោរកើតឡើង ប្រសិនបើប្រធានាធិបតីត្រាំ ត្រូវដកហូតតំណែង ។
មេបញ្ជាការឆ្មាំការពារជាតិអាមេរិក លោក Daniel Hokanson បាននិយាយថាមន្ទីរប៉ង់តាហ្គោនបានអនុម័តការដាក់ពង្រាយឆ្មាំជាតិរាប់សិបពាន់នាក់នៅវ៉ាស៊ីនតោនឌីស៊ី ការពារពិធីស្បថចូលកាន់តំណែងរបស់លោកបៃឌិន។ លោកDaniel Hokanson បានបញ្ជាក់ថា «អាទិភាពដំបូងបង្អស់របស់យើងគឺការពារពលរដ្ឋនិងទ្រព្យសម្បត្តិរបស់ពលរដ្ឋ។ ខ្ញុំបានពិភាក្សាយ៉ាងល្អិតល្អន់ជាមួយទីប្រឹក្សា ហើយសម្រេចដាក់កម្លាំងទាហានការពារ រៀបចំសន្តិសុខសណ្តាប់ធ្នាប់»។
លោកDaniel Hokanson បានឲ្យដឹងថា បច្ចុប្បន្នមាន ឆ្មាំការពារជាតិតែ៦២នាក់ប៉ុណ្ណោះបានដាក់ពង្រាយនៅទីក្រុងវ៉ាស៊ីនតោន ក្រោយអំពើហិងហ្សា បង្កឡើងដោយក្រុមអ្នកគាំទ្រលោកត្រាំ សម្រុកចូលវិមានរដ្ឋសភារំខាន់ដល់កិច្ចប្រជុំកាលពីថ្ងៃទី ៦ខែមករា ឆ្នាំ២០២១កន្លងមក។ នៅពេលនេះលោកបានសម្រេចបង្កើនចំនួនទាហានការពារឡើងដល់ ១៥០០០នាក់ ត្រៀមទប់ទល់ការវាយប្រហារពីក្រុមបាតុករ។
សកម្មភាពដាក់ពង្រាយកម្លាំងទាហានការពារ ក្រោយពេល ក្រុមFBI ព្រមានថានឹងមានបាតុកម្មហិង្សាកើតឡើង ក្នុងថ្ងៃលោកបៃឌិនចូលកាន់តំណែង នាថ្ងៃទី២០ខែមករាឆ្នាំ២០២១។ ពាក្យព័ន្ធអំពើហិង្សានៅវិមានកាពីតូល លោកត្រាំបាន សារភាពថា លោកពិតជា មានកំហុសនៅក្នុងអំពើហិង្សានៅវិមានរដ្ឋសភា ។ នេះជាការទទួលស្គាល់ដ៏គម្ររបស់ប្រធានាធិបតីដូណាល់ត្រាំ ក្រោយ មេដឹកនាំគណបក្សសាធារណរដ្ឋ នៅរដ្ឋសភា លោកKevin McCarthy លើកឡើងថាលោកត្រាំមានចំណែកខុស នៅក្នុងអំពើហិង្សានៅវិមានកាពីតូល ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។