រកឃើញ​ពលករ​ខ្មែរ ៦​នាក់​ទៀត ឆ្លង​ជំងឺ​កូ​វីដ​១៩ ទើប​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១​នេះ បានបញ្ជាក់​ពី​ការរកឃើញ​ពលករ​ខ្មែរ ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ ចំនួន​០៦​នាក់​ទៀត ឆ្លង​ជំងឺ​កូ​វីដ​១៩ ខណៈ​មិនមាន​ករណី​ជាសះស្បើយ​នោះទេ​។​

​ក្រសួង បញ្ជាក់ថា ពលករ​ខ្មែរ​ទាំង​៦​នាក់​ដែល​ទើប​ឆ្លង​ជំងឺ​កូ​វីដ​១៩ រួមមាន​៖

* ស្ត្រីជន​ជាតិខ្មែរ អាយុ ៣៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ឃុំ​ជ្រៃ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​។​

* ស្ត្រីជន​ជាតិខ្មែរ អាយុ ៣២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កម្រៀង ខេត្តបាត់ដំបង បាន ធ្វើដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​។​

* ស្ត្រីជន​ជាតិខ្មែរ អាយុ ១៨​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ស្រុក​ពាម​ជ ខេត្តព្រៃវែង បានធ្វើ​ដំណើរ​មកពី ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១​។​

* ស្ត្រីជន​ជាតិខ្មែរ អាយុ ២១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ស្រុក​ពាម​ជ ខេត្តព្រៃវែង បានធ្វើ​ដំណើរ​មកពី ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១​។​

* ស្ត្រីជន​ជាតិខ្មែរ អាយុ ២១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​។​

​សូម​កត់សម្គាល់ថា​៖ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​ស្ត្រី​ទាំង ០៥​រូប​ខាងលើនេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ មន្ទីរពេទ្យបង្អែក​ខេត្តបន្ទាយមានជ័យ​។​

* ស្ត្រីជន​ជាតិខ្មែរ អាយុ ៣២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ឃុំ​ធិបតី ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​ស្ត្រី​រូបនេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​។​

​សូមជម្រាបថា គិត​មក​ត្រឹម​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន​៣៩៨​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ៣៧៦​នាក់ និង​អ្នក​សម្រាក​នៅ​មន្ទីរពេទ្យ​ចំនួន ២២​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close