បង្ក្រាបគ្រឿងញៀន ២២កញ្ចប់ ឃាត់ខ្លួនជនសង្ស័៣នាក់ នៅស្រុកស្អាង
ខេត្តកណ្តាល៖ យ៉ាងហោចណាស់មនុស្សចំនួន ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណីគ្រឿងញៀន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យទាំង៣នាក់នោះ ទី១.ឈ្មោះ យ៉ត យ៉ាងដុង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ តាលន់ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល, ទី២.ឈ្មោះ ប៉ុណ្ណារ៉ា រ៉ាក់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិចុងកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល និងទី៣.ឈ្មោះ ឡុត រិទ្ធ ហៅខ្លឹម ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងឈើ ទីលំនៅភូមិតាលន់ ឃុំតាលន់ស្រុកស្អាង ខេត្តកណ្តាល។
ចំពោះវត្ថុតាង ដកហូតបាន រួមមាន មេតាំហ្វេតាមីន(ម៉ាទឹកកក) ចំនួន ២២កញ្ចប់ កាំភ្លើងខ្យល់ចំនួន ០១ដើម សំភារៈប្រើប្រាស់វេចខ្ចប់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្ដតាមនីតិវីធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។