សមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញ ឃាត់ខ្លួនមនុស្ស ៦នាក់
ភ្នំពេញ៖ កម្លាំងនគរបាលបឹងកេងកង បានឃាត់ខ្លួនមនុស្សប្រុស.ស្រី ចំនួន ៦នាក់ ពាក់ព័ន្ធករណីល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធតាមប្រព័ន្ធអនឡាញ កាលពីរសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៨៦B ផ្លូវលេខ១៩៩ ក្រុមទី២៧ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
មនុស្សដែលបានឃាត់ខ្លួនទាំង ៦នាក់នោះ រួមមាន៖១-ឈ្មោះ ហៀង ចាន់និត ភេទប្រុស អាយុ២៨ឆ្នាំ (ជាម្ចាស់ទីតាំង), ២-ឈ្មោះ សួង ស្រីយ៉ា ភេទស្រី អាយុ២៦ឆ្នាំ (ជាប្រពន្ធម្ចាស់ទីតាំង), ៣-ឈ្មោះ ប៉ែន សុផានី ភេទស្រី អាយុ២១ឆ្នាំ (ជាបុគ្គលិក), ៤-ឈ្មោះ ហៀង សំណាង ភេទប្រុស អាយុ២៤ឆ្នាំ (ជាបុគ្គលិក), ៥-ឈ្មោះ ជឹម សាក់ ភេទប្រុស អាយុ៣៣ឆ្នាំ (អ្នកលេង) និង៦-ឈ្មោះ អ៊ុក ណារិន ភេទប្រុស អាយុ១៧ឆ្នាំ (អ្នកលេង) ។
ចំណែកសម្ភារៈដែលដកហូតបាន លិខិតអនុញ្ញាតបើកអាវជីកម្មចំនួន១, វិញ្ញាប័នបត្រអនុញ្ញាតអាជីវកម្មចំនួន១, ម៉ាស៊ីនព្រីនចំនួន១គ្រឿង, ទូរទស្សន៍ចំនួន ១គ្រឿង, កុំព្យូទ័រលើតុចំនួន ១គ្រឿង, Monitor ចំនួន១គ្រឿង, ប្រាក់ដុល្លាចំនួន១៥៥$ ,លុយរៀលចំនួន២៧០,០០០រៀល, ត្រាពងក្រពើចំនួន១ និងឯកសារមួយចំនួនទៀត, ម៉ូតូចំនួន២គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មក្រសួងមហាផ្ទៃ។ ចំណែកទីតាំងខាងលើ ត្រូវបានសម្រេចបិទបណ្តោះអាសន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។