កម្មករ កម្មការិនីអាចឈប់សម្រាកបាន៣ថ្ងៃដេីម្បីចូលរួមបោះឆ្នោតខាងមុខ
ភ្នំពេញ ៖ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យបុគ្គលិក និងកម្មករ-កម្មការិនីឈប់សម្រាករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨-៣០ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីជួយសម្រួលដល់ការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
សេចក្ដីជូនដំណឹងនេះបានបញ្ជាក់ថា : “ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមជម្រាបដល់ម្ចាស់និងនាយក រោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ជ្រាបថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់កម្មករ និយោជិកក្នុងការចូករួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ត្រូវនុញ្ញាតឲ្យបុគ្គលិក និងកម្មករ-កម្មការិនី ឈប់សម្រាករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨-៣០ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីថ្ងៃទី២៨-៣០ ខែកក្កដា ឆ្នាំ២០១៨ ដោយរក្សាទុកប្រាក់ឈ្នួល និងប្រាក់រង្វាន់ធ្វើការទៀងទាត់ជូនកម្មករ និយោជិតដដែល” ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។