កសិករកៅស៊ូគ្រួសារ ក្នុងស្រុកពេជ្រាដា ៣០០គ្រួសារ អាចបង្កើនផលិតកម្មកៅស៊ូធម្មជាតិ
ខេត្តមណ្ឌលគិរី៖ កសិករកៅស៊ូគ្រួសារ ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីបានទទួលការបណ្តុះបណ្តាលបច្ចេកទេសនិងការអនុវត្តផ្ទាល់ក្នុងការអនុវត្តការផលិតកៅស៊ូប្រកបដោយនិរន្តរភាព ដែលជាផ្នែកនៃគម្រោងដៃគូពហុភាគី សម្រាប់ខ្សែចង្វាក់ផ្គត់ផ្គង់កៅស៊ូធម្មជាតិប្រកបដោយនិរន្តរភាពក្នុងប្រទេសកម្ពុជា។
គាំទ្រជំនួយថវិកាដោយ BMZ កិច្ចសហប្រតិបត្តិការរយៈពេលបីឆ្នាំរវាង អង្គការ WWF-កម្ពុជា អគ្គនាយកដ្ឋានកៅស៊ូ នឹងជម្រុញឱ្យកសិករកៅស៊ូគ្រួសារប្រមាណជា ៣០០ គ្រួសារ អាចបង្កើនប្រសិទ្ធភាពផលិតកម្មកៅស៊ូធម្មជាតិប្រកបដោយចីរភាព ហើយអាចលើកកម្ពស់ជីវភាពរបស់ពួកគាត់ និងជម្រុញពួកគាត់ឱ្យចូលរួមបន្ថែមក្នុងកិច្ចការធនធានធម្មជាតិក្នុងសហគមន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។