សមត្ថកិច្ចខេត្តបាត់ដំបង បញ្ជូនជនជាតិវៀតណាម ៨នាក់ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ករណីលួចឆ្លងដែនមកកម្ពុជាខុសច្បាប់
ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កម្លាំងនគរបាលខេត្តបាត់ដំបង បានរៀបចំបញ្ជូនជនបរទេសជាជនជាតិវៀតណាមចំនួន ៨នាក់ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីអនុវត្តតាមនីតិវិធី។
នគរបាលជំនាញ បានឲ្យដឹងថា ការរៀបចំបញ្ជូនជនបរទេសទាំង ៨នាក់នោះ ទៅនាយកដ្ឋានជំនាញនា ដោយសារជនទាំងនោះ បានធ្វើដំណើរពីក្នុងទឹកដីនៃព្រះរាជាណាចក្រថៃ ឆ្លងចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា តាមច្រករបៀង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដោយខុសច្បាប់ ហើយត្រូវបានសមត្ថកិច្ច ធ្វើការពិនិត្យ និងបានដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
បន្ទាប់ពីធ្វើចត្តាឡីស័ករួច ដោយមិនមានករណីCovid-19 (អវិជ្ជមាន) ទើបសមត្ថកិច្ចរៀបចំបញ្ជូនពួកគាត់ទៅកាន់នាយកដ្ឋានជំនាញ ដើម្បីអនុវត្តតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។