តុលាការ​កំពូល​កូរ៉េខាងត្បូង​ សម្រេច​ដាក់ទោស​អតីត​ប្រធានាធិបតី​ជាប់គុក​២០​ឆ្នាំ​

​នៅ​ថ្ងៃទី ១៤​ខែមករា​ឆ្នាំ​២០២១ តុលាការ​កំពូល​កូរ៉េ​ខាង​ត្បុ​ង នៅ​ថ្ងៃទី​១៤​ខែមករា បានប្រកាស​សាលក្រម រក្សា​ទោស​ជាប់គុក ២០​ឆ្នាំ​ដដែល ពុករលួយ និង​ទោស​ផ្សេងៗ​ជាច្រើន​ទៀត ដល់​អតីត​ប្រធានាធិបតី Park Geun Hye ។​

​សេចក្តីសម្រេច​របស់​តុលាការ មានន័យថា លោកស្រី Park Geun Hye នឹងត្រូវ​ជាប់គុក​សរុប​២២​ឆ្នាំ​ក្នុងនោះ ២០​ឆ្នាំ​សម្រាប់ បទល្មើស​ពុករលួយ​និង​២​ឆ្នាំ​ទៀត គឺជា​ការ​គេង​ប្រ​វ័​ញ​អំណាច ។ តាម​សារព័ត៌មាន AP បាន​ផ្សាយ​ថា ជាមួយនឹង​ការជាប់​ពន្ធនាគារ​ខាងលើ លោកស្រី Park Geun Hye អាចនឹងទទួល​បានកា​រ​លើកលែងទោស​ពី​ប្រធានាធិបតី​ម៉ូ​ន ជេ​អ៊ី​ន​។​

​ប៉ុន្តែ​មកទល់ពេលនេះ ប្រធានាធិបតី ម៉ុ​ន មិនទាន់មាន​គម្រោង លើកលែងទោស​ដល់ លោកស្រី Park Geun Hye នៅឡើយ​ទេ​។​

​កន្លងមក​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ លោក Lee Nak Yon បានស្នើ​លើកលែងទោស​ដល់ លោកស្រី Park និង​អតីត​ប្រធានាធិបតី Lee Myung Bak ដូចជា​ការបង្ហាញ​ពី​សាមគ្គីភាព​ជាតិ ។ លោក Lee Myung Bak ត្រូវបាន​កាត់ទោស​ជាប់គុក ១៧​ឆ្នាំ​ពីបទ​ពុករលួយ​។​

​លោកស្រី Park អាយុ​៦៨​ឆ្នាំ គឺជា ជនរងគ្រោះ​នៅក្នុង​ការសង​សឹក​នយោបាយ​។ លោកស្រី បាន​បដិសេធ ចូលរួម សវ​នាវ​ការ​កាលពី​ខែតុលា ឆ្នាំ​២០១៧ ហើយ​លោកស្រី​ក៏​មិន​បង្ហាញ​វត្តមាន​នៅក្នុង​តុលាការ​នា​ថ្ងៃទី ១៤​ខែមករា​ឆ្នាំ​២០២១ នេះ​ផងដែរ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close