បង្ក្រាបគ្រឿងញៀន ៤១ដុំ ឃាត់ខ្លួនជនជាតិឡាវ ២នាក់ នៅព្រំដែនកម្ពុជា-ឡាវ
ខេត្តស្ទឹងត្រែង៖ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ កម្លាំងនគរបាលខេត្តស្ទឹងត្រែង បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់ ស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនជាតិឡាវចំនួន ២នាក់។
ក្នុងករណីបង្ក្រាបករណីនេះ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆាំ្ន២០២០នេះ មន្ត្រីជំនាញ បានបង្ហាញទីតាំងលាក់គ្រឿងញៀន ដោយរកឃើញវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនម្សៅក្រាមពណ៍សថ្លា (ICE) ចំនួន ៤១ដុំ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងរៀបចំសំណុំឯកសារបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្ត និងស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។