ថ្ងៃនេះ​! កម្ពុជា អត់​មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​ទេ តែមាន​អ្នកជា​សះស្បើយ​ម្នាក់​

ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១​នេះ បាន​បញ្ជាក់ថា មិនមាន​រកឃើញ​ករ​ណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​នោះទេ ខណៈ​អ្នកជំងឺ​ម្នាក់​ជាសះស្បើយ​។​

​ចំពោះ​អ្នកជា​សះស្បើយ​ម្នាក់ គឺជា​ស្ត្រីជន​ជាតិខ្មែរ អាយុ​២៨​ឆ្នាំ ស្នាក់នៅ​ភូមិ​ដំបូក​ខ្ពស់ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្តបាត់ដំបង បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២១ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន​៤៣៩​នាក់ ក្នុងនោះ​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន ៣៨៦ និង​អ្នក​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ចំនួន ៥៣​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close