បុរសពិការម្នាក់ ឆក់អគ្គីសនីស្លាប់ យ៉ាងអាណោចអាធម៌
ខេត្តបាត់ដំបង៖ កាលពីល្ងាច ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ បុរសពិការម្នាក់ បានដេកស្លាប់ ដោយសារឆក់ខ្សែភ្លើង នៅក្នុងផ្ទះ ស្ថិតនៅភូមិព្រៃទទឹង១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
សាក្សី បាននិយាយថា ជនរងគ្រោះឈ្មោះ ប៊ុន ម៉ាប់ ភេទប្រុស អាយុ ៦៨ឆ្នាំ រស់នៅភូមិព្រៃទទឹង១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ ជនរងគ្រោះ មានជំងឺប្រចាំកាយ ឈឺខ្វិនដើរមិនរួច គឺចង់ទៅណាគឺអង្កិលកូដរហូត។
កម្លាំងជំនាញ និងលោកគ្រូពេទ្យ បានសន្និដ្ឋានថា ជនរងគ្រោះខាងលើពិតជាបានស្លាប់ដោយសារខ្សែភ្លើងឆក់ពិតប្រាកដមែន។ ក្រោយធ្វើការពិនិត្យរួចជនរងគ្រោះ ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទំនៀមទំលាប់ខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។