ថៃ បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ៣៧៤​ករណី​ទៀត ក្នុង​សហគមន៍ នៅ​ខេត្ត​សាមុត​សា​ខន​

​ប្រទេស​ថៃ​៖ អាជ្ញាធរ​សុខាភិបាល​ថៃ នៅ​ថ្ងៃអាទិត្យ​នេះ រកឃើញ​ករណី​ឆ្លង COVID-19 ថ្មីៗ​ចំនួន​៣៧៤​ករណី​បន្ថែមទៀត ដែល​ក្នុងនោះ​ភាគច្រើន​ត្រូវបាន​រកឃើញ​ក្នុង​ខេត្ត សាមុត សា​ខន​។​

​អ្នកនាំពាក្យ​មជ្ឍមណ្ឌល​គ្រប់គ្រង COVID-19 របស់​ថៃ លោក ថា​វី​ស៊ី​ព វី​សា​នុ​យោ​ធី​ន បាន​និយាយថា ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ទាំងអស់នេះ មាន​៣២១​ករណី ក្នុងនោះ​មាន​ទាំង​ជនបរទេស​៣១១​នាក់ ហើយ​ភាគច្រើន​នៃ​អ្នក​ទាំងនេះ​គឺ​នៅក្នុង​ខេត្ត សាមុត សា​ខន ខណៈ​៤៣​ករណី​ទៀត គឺជា​ករណី​ឆ្លង​នៅក្នុង​ស្រុក និង​១០​ករណី​ទៀត​ជា​អ្នក​មកពី​បរទេស ។​

​សូមជម្រាបថា រហូតមកទល់​ពេលនេះ ប្រទេស​ថៃ​បាន​កត់ត្រា​នូវ​ករណី​ឆ្លង COVID-19 សរុប​នៅ​ទូទាំងប្រទេស​១​ម៉ឺន​២​ពាន់​៥៤​ករណី​ក្នុងនោះ​មាន​អ្នកស្លាប់ ៧០​នាក់ និង​អ្នកជា​សះស្បើយ​៩​ពាន់​១៥​នាក់ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close